តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
ការហោះហើរត្រង់រវាងទីក្រុងហុងកុង និងកោះភូកេត នឹងបន្តនៅថ្ងៃទី ២ ខែកក្កដា ស្របពេលដែលប្រទេសថៃ កំពុងព្យាយាមស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ ចំពេលកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
ប្រទេសវៀតណាមបានបង្រួមអប្បបរមា នូវការខូចខាតសេដ្ឋកិច្ចពីកូវីដ១៩ ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលកំពុងកើនឡើងផ្នែកសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២០ នេះ។
ការសិក្សារថ្មីមួយបានបង្ហាញឲ្យដឹងថា តម្លៃចំណាយសម្រាប់ការផលិតរថយន្តអគ្គិសនី អាចស្មើរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងម៉ាស៊ូត ឬសាំង) លឿនបំផុតត្រឹមដើមឆ្នាំ២០២៤។
តួលេខផ្លូវការបានបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងខែមិថុនា ស្របពេលដែលអាជីវកម្មចាប់ផ្តើមបើកឡើងវិញ។